ឧទ្ទេសនាមសង្ខេបហ្វាលូនតាហ្វា
ហ្វាលូនតាហ្វាឬហៅថាហ្វាលូនគង់, គឺជាមហាធម៌បួសហាត់ឧត្តមរបស់ពុទ្ធវង្សដោយបានលោកគ្រូធំលីហ៊ុងជឺបង្កើត, យកលក្ខណៈពិសេសខ្ពស់បំផុតនៃចក្រវាល “សច្ចៈ-ករុណា-ខន្ដី”ធ្វើជាការណែនាំមូលដ្ឋាន, យោងតាមគោលការណ៍វិវត្តន៍របស់ចក្រវាលដើម្បីបួសហាត់។
ថ្ងៃទី១៣ខែឧសភាឆ្នាំ១៩៩២, លោកគ្រូធំលីហ៊ុងជឺលើកដំបូងប្រកាសជាសាធារណៈបង្រៀនចេញហ្វាលូនតាហ្វា, ក្នុងរយៈពេលដ៏ខ្លីតែប៉ុន្មានឆ្នាំប៉ុណ្ណោះបានទាក់ទាញមនុស្សជាងមួយរយលាននាក់បួសហាត់, បានលេចឡើងអច្ឆរិយៈអំពីការព្យាបាលជំងឺកាយសម្បទា, ការថ្កើងឡើងសីលសធម៌រាប់មិនអស់។ ហ្វាលូនតាហ្វាដូចគ្នាកាតព្វកិច្ចបង្រៀនគង់, ឯកសារបង្រៀនទាំងអស់អាចទាញយកដោយឥតគិតថ្លៃពីលើអ៊ីនធឺណិត។
ហ្វាលូនតាហ្វាចិត្តជីវិតបួសទាំងទ្វេ
បួសហាត់ហ្វាលូនតាហ្វាចង្អុលផ្ទាល់ចិត្តមនុស្ស, ចង្អុលចេញបួសហាត់ពិតប្រាកដគឺត្រូវតែយោងតាមបរមាណីយ “សច្ចៈ-ករុណា-ខន្ដី”ដើម្បីបួសហាត់ចិត្តនេះរបស់ខ្លួនឯង, ហៅថាបួសចិត្តគំនិត។ ចិត្តគំនិតរួមបញ្ចូលគុណធម៌(គុណធម៌ជាប្រភេទសារធាតុមួយ); រួមបញ្ចូលខន្ដី; រួមបញ្ចូលភ្ញាក់ដឹង; រួមបញ្ចូលលះ; លះចោលតណ្ហាគ្រប់ប្រភេទ, ចិត្តប្រកាន់គ្រប់ប្រភេទក្នុងមនុស្សសាមញ្ញ; នៅតែត្រូវអាចរងទុក្ខជាដើម, រួមបញ្ចូលប្រការនៃទិដ្ឋភាពជាច្រើន។ ចិត្តគំនិតរបស់មនុស្សគ្រប់ទិដ្ឋភាពសុទ្ធតែត្រូវការសម្រេចបានលើកកម្ពស់, បែបនេះលោកអ្នកទើបអាចលើកកម្ពស់ឡើងមកបាន, នេះជាមូលហេតុគន្លឹះមួយនៃការលើកកម្ពស់អំណាចគង់។ (《ជួនហ្វាលូន》) ចិត្តគំនិតលើកកម្ពស់ឡើងមក, គង់គឺនឹងបង្កើន, រាងកាយក៏នឹងកើតឡើងការផ្លាស់ប្រែធំ។
ហ្វាលូនតាហ្វាក៏មានផ្នែកបួសជីវិត, ៥សំណុំគង់ហ្វាសាមញ្ញងាយរៀន, អ្នកបួសហាត់ជាញឹកញាប់ទទួលបានប្រសិទ្ធភាពសុខភាពច្បាស់លាស់សូម្បីតែអច្ឆរិយៈ, មនុស្សបំប្លែងឆ្ពោះទៅទិសយុវវ័យ។ ហ្វាលូនតាហ្វាត្រូវការទាំងបួសទាំងហាត់, បួសនៅមុន, ហាត់នៅក្រោយ។ មិនបួសចិត្តគំនិត, គ្រាន់តែហាត់ចលនាគឺមិនអាចបង្កើនគង់; គ្រាន់តែបួសចិត្តហើយមិនហាត់គង់, អំណាចគង់នឹងត្រូវរារាំង, រាងកាយដើមក៏គ្មានវីធីផ្លាស់ប្រែបាន។
បួសហាត់ហ្វាលូនតាហ្វាយកហ្វាលូនធ្វើជាមជ្ឈមណ្ឌល។ ហ្វាលូនស្ថិតនៅក្នុងអវកាសផ្សេង, គាត់ជារូបភាពបង្រួមតូចរបស់ចក្រវាល, ដ៏មានតម្លៃមិនអាចប្រៀបផ្ទឹមបាន។ ហ្វាលូនដែលលោកគ្រូធំលីហ៊ុងជឺផ្ដល់ឲ្យអ្នកបួសហាត់រាល់ថ្ងៃរាល់ម៉ោងបង្វិលមិនឈប់, ស្វ័យប្រវត្តិជួយអ្នកបួសហាត់ហាត់គង់។ ក៏មានន័យថា, អ្នកបួសហាត់ទោះបីគ្មានតែងតែកំពុងហាត់គង់, តែផ្ទុយមកវិញហ្វាលូនកំពុងហាត់មនុស្សមិនឈប់។ នេះជាវីធីសាស្រ្ដបួសហាត់តែមួយគត់ក្នុងធម្មក្ខន្ធបួសហាត់ទាំងអស់ដែលអាចសម្រេចបាន“ធម៌ហាត់មនុស្ស”ដែលបង្រៀនចេញនៅលើពិភពលោកសព្វថ្ងៃ។
ហ្វាលូនគឺជាពិភពមួយ។ ហ្វាលូននៃពុទ្ធវង្ស, អវិជ្ជមាន-វិជ្ជមាននៃតាវវង្ស, ទាំងអស់នៃពិភព១០ទិស, គ្មានអ្វីមិនបញ្ចាំងនៅក្នុងហ្វាលូន។ ហ្វាលូនបង្វិល (បណ្ដោយទ្រនិចនាឡិកា)ខាងក្នុងប្រោសខ្លួនឯង, ស្រូបយកថាមពលចំនួនធំពីក្នុងចក្រវាល, វិវត្ដន៍ក្លាយជាគង់; ហ្វាលូនបង្វិល(បញ្រ្ចាសទ្រនិចនាឡិកា)ខាងក្រៅប្រោសមនុស្ស, បញ្ចេញថាមពល, ប្រោសសត្វលោកទាំងឡាយ, កែតម្រូវស្ថានភាពមិនត្រឹមត្រូវទាំងអស់; មនុស្សដែលនៅជុំវិញអ្នកបួសហាត់សុទ្ធតែនឹងទទួលបានអត្ថប្រយោជន៍។
៨លក្ខណៈធំរបស់ហ្វាលូនតាហ្វា
នៅលើទ្រឹស្ដីហ្វាលូនតាហ្វាទាំងស្រុងមិនដូចនឹងវិធីសា្រស្រ្ដបួសហាត់ប្រពៃណី, មិនដូចនឹងលទ្ធិហាត់តានរបស់បណ្ដាវង្ស, បណ្ដាធម្មក្ខន្ធនិកាយ។ ហ្វាលូនតាហ្វាធ្វើឲ្យអ្នកបួសហាត់សមកាលកម្មនឹងលក្ខណ:ពិសេសខ្ពស់បំផុតនៃចក្រវាល“សច្ចៈ-ករុណា-ខន្ដី”, ជាមួយនឹងគង់ហ្វាដទៃណាមួយសុទ្ធតែមានភាពខុសគ្នាមូលដ្ឋាន, កន្លែងពិសេសតែមួយរបស់គាត់ចម្បងមាន៨លក្ខណៈខាងក្រោម៖
១). បួសហាត់ហ្វាលូន, មិនហាត់តាន, មិនភ្ជាប់តាន; ២). មនុស្សគ្មានកំពុងហាត់គង់, តែហ្វាលូនកំពុងហាត់មនុស្ស; ៣). បួសហាត់សតិម្ចាស់, ខ្លួនឯងទទួលបានគង់; ៤). បួសទាំងចិត្តបួសទាំងជីវិត; ៥). ៥សំណុំគង់ហ្វា, សាមញ្ញងាយរៀន; ៦). មិននាំតាមគំនិត, មិនលេចឡើងគម្លាត, កើនគង់លឿន; ៧). ហាត់គង់មិនសម្ដែងទីកន្លែង, ពេលវេលា, ទិសដៅ, ក៏មិនសម្ដែងដកហូតគង់; ៨). មានបរមីលោកគ្រូការពារ, មិនខ្លាចទុច្ចរិតខាងក្រៅជ្រៀតជ្រែក។ (សូមមើល《តាយ្វៀនម៉ានហ្វា》)
ហ្វាលូនតាហ្វាគឺជាសុចរិតធម៌, ដរាបណាអ្នកបួសហាត់យោងតាមតម្រូវរបស់មហាធម៌រក្សាជាប់ចិត្តគំនិត, កម្ចាត់ចោលចិត្តប្រកាន់, នៅក្នុងបួសហាត់បោះចោលចំណង់ដែលមិនត្រឹមត្រូវណាមួយ, គឺអាចសុចរិតមួយបង្ហាប់រយទុច្ចរិត។
បួសហាត់ហ្វាលូនតាហ្វាទើបចាប់ផ្ដើមគឺស្ថិតក្នុងនៅចំណុចដ៏ខ្ពស់, ផ្ដល់នូវធម្មក្ខន្ធបួសហាត់ដែលសម្រួលបំផុត, លឿនបំផុត, ល្អបំផុតក៏ជាពិបាកបានបំផុតសម្រាប់វត្តីមានវាសនានិងមនុស្សហាត់គង់ច្រើនឆ្នាំតែមិនបង្កើនគង់លើកកម្ពស់ទាំងមូល, អាចអនុញាតឲ្យអ្នកបួសហាត់បន្ដលើកកម្ពស់ជាន់ថ្នាក់, សូម្បីតែបើកគង់ត្រាស់ដឹង, សម្រេចធម៌ពេញលេញសម្រេចមគ្គផលខ្ពស់បំផុត។
ហ្វាលូនតាហ្វាផ្សព្វផ្សាយទូលាយលើពិភពលោក
បច្ចុប្បន្ន, ហ្វាលូនតាហ្វាបានផ្សព្វផ្សាយទូលាយទូទាំងសកល៦ទ្វីបជាង១១០ប្រទេសនិងតំបន់, ទទួលបានរាប់ម៉ឺនប័ណ្ណសរសើរ, ទទួលបានការស្វាគមន៍និងស្រលាញ់ចូលចិត្តកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនៃក្រុមជាតិសាសន៍ខុសៗគ្នានៅជុំវិញពិភពលោក។ អត្ថបទចម្បង“[ជួនហ្វាលូន]”របស់ហ្វាលូនតាហ្វា។ល។ត្រូវបានបកប្រែទៅជាង៥០ភាសា, បោះពុម្ពនិងផ្សព្វផ្សាយនៅទូទាំងពិភពលោក។
ថ្វីត្បិតតែហ្វាលូនតាហ្វាយកគង់ហ្វាពុទ្ធវង្សបង្រៀនចេញ, តែគឺលាតត្រដាងនូវអាថ៌កំបាំងពិតនៃពិភពបួសហាត់ទាំងមូល, រួមបញ្ចូលរាងកាយលោកធាតុ, ចក្រវាល, អត្ថន័យពិតនៃជីវិត។ ហ្វាលូនតាហ្វាសមស្របនឹងជំនឿសាសនាខុសគ្នា, ជាតិសាសន៍នៃប្រទេសខុសគ្នា, ស្រទាប់វណ្ណៈអាយុកាលខុសគ្នានិងមនុស្សគ្រប់មុខគ្រប់របរដើម្បីបួសហាត់។
ការអនុវត្តន៍បួសហាត់របស់មនុស្សរាប់រយលាននាក់បង្ហាញឲ្យឃើញ, ហ្វាលូនតាហ្វាគឺជាមហាធម៌មហាតាវ, អាចនាំមនុស្សបួសពិតប្រាកដដល់ជាន់ថ្នាក់ខ្ពស់ជាង, ក្នុងពេលដំណាលគ្នានឹងផ្ដើមផលប៉ះពាល់វិជ្ជមានធំសម្បើមដល់សង្គមមនុស្សជាតិ។
នៅសម័យប្រវត្តិសាស្រ្ដពិសេសសព្វថ្ងៃ, ហ្វាលូនតាហ្វាដែលលោកគ្រូធំលីហ៊ុងជឺធ្វើឲ្យគេស្គាល់ជាសាធារណៈដ៏មានតម្លៃមិនអាចប្រៀបបាន, ផ្ដល់ហ្វាលូនឲ្យកូនសិស្សបួសពិតប្រាកដ, អ្នកឃើញនឹងមានវាសនា, ឱកាសដ៏កម្រនេះពិបាកជួបបាន។
「 ចូរគោរពឲ្យតម្លៃ! មហាធម៌កំពុងនៅចំពោះមុខលោកអ្នក។ 」